(855)-17-222-330 caminfo@pactworld.org

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង អង្គការផេកកម្ពុជា

កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង គម្រោង​សហគ្រិននារី​សកម្មរបស់អង្គការផេកកម្ពុជាតាម​រយៈ​ការគាំទ្រពី​ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នាក្នុងក្របខណ្ឌការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន ដោយមានការចូលរួមពីតំណាងពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ នៅអគារអភិវឌ្ឍធុរកិច្ច។ គោលបំណង​រួមនៃអនុស្សរណៈយោគយល់នេះ គឺដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងសកម្មភាព​រួមគ្នា​រវាង​ស្ថាប័នទាំងពីរ សំដៅពង្រីក​ការផ្សព្វផ្សាយស្ដី​ពីប្រព័ន្ធចុះបញ្ជីអា

ជីវកម្មតាមថ្នាល​បច្ចេកវិទ្យាព័ត៌​មានឱ្យ​បានទូលំ​ទូលាយ និងទៅដល់អ្នកដែលត្រូវការបំផុត។

កន្លងទៅ ស្ថាប័នទាំងពីរធ្លាប់បានសហការជាមួយគ្នាជាច្រើនលើក

ជាច្រើនសារួចទៅហើយ និង បានផ្សព្វផ្សាយប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន តាមរយៈការចាត់បញ្ជូនវាគ្មិនពីមជ្ឈមណ្ឌល បណ្ដុះធុរកិច្ចថ្មី “តេជោ” ទៅកម្មវិធីនានារបស់ស្ថាប័នដៃគូអង្គការផេកកម្ពុជា។ ការចុះអនុស្សរណៈយោគយល់នេះនឹងបើកទំព័រថ្មីនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង អង្គការផេកកម្ពុជា ក្នុងគោលដៅលើកកម្ពស់ និងគាំទ្រដល់សហគ្រិន ក្នុងការទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្មនេះ ។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងអង្គការផេកកម្ពុជា ក៏បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការធ្វើការជាមួយគ្នាប្រកបដោយស្មារតីបុរេ-សកម្ម និងការទទួលខុសត្រូវខ្ពស់ សំដៅជាប្រយោជន៍រួមសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ការចុះអនុស្សរណៈ-យោគយល់នេះត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងក្នុងបរិយាកាសអំណរសាទរ។

គួរបញ្ជាក់ផងដែរ, ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានធ្វើឡើងក្រោមការសម្របសម្រួល របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជាសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកផ្នែកគាំទ្រ និងផ្នែកបច្ចេកទេស។ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២០ និងបាន និងកំពុងពង្រីកវិសាលភាពទៅកាន់ដំណាក់កាលទី ២ និងទី ៣ បន្តទៀត។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាផ្នែក​មួយនៃការ​កែទម្រង់​ដ៏មុតស្រួច​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលឈរលើគោលការណ៍ កាត់បន្ថយពេលវេលាត្រួតពិនិត្យ, កាត់បន្ថយចំណាយ និង កាត់បន្ថយនីតិវិធីស្មុគស្មាញ។ អង្គការផេកកម្ពុជា​គឺជាអង្គការមិនមែន​រដ្ឋាភិបាល​បរទេស​មិនស្វែងរកប្រាក់ចំណេញ ដែលគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ផ្អែកលើព័ត៌មាន និងទិន្នន័យដែលទទួលបានពីសហគមន៍ ដើម្បីកសាងភាពធន់ បង្កើនគណនេយ្យភាព ពង្រឹងចំណេះដឹង និងជំនាញក្នុងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

 

Event Information

Event Organizer

Get Tickets

Remaining Tickets:

This Event is Expired.Please contact to website Owner

Share event

Subscribe To Our Newsletter

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!