ក្នុងយុគសម័យឌីជីថលនេះ សហគ្រិនដែលមានអាជីកម្មគ្រប់កម្រិត ត្រូវតែមានចំណេះដឹងផ្នែកទីផ្សារឌីជីថលមែនទេ? តើអ្នកជ្រើសរើសការធ្វើទីផ្សារឌីជីថលតាមកម្មវិធីណាល្អសម្រាប់អាជីវកម្មរបស់អ្នក?
សូមស្វាគមន៍ចំពោះការផ្សាយផ្ទាល់ ដែលអ្នកនឹងជួបជាមួយគ្រូបង្គោល លឹម លីដា គ្រូបង្គោលទីផ្សារឌីជីថល និងវាគ្មិនកិត្តិយស សេង គឹមទៀង ជាអ្នកគ្រប់គ្រងគ្លីនិកសើរស្បែក នៅថ្ងៃ សៅរ ទី ១៨ ខែធ្នូ ខាងមុខនេះ វេលាម៉ោង ៣ ដល់ម៉ោង ៥រសៀល ដែលនឹងពិភាក្សាស្ដីអំពី “ការបង្កើតយីហោផ្ទាល់ខ្លួនជាមួយហ្វេសបុក” តាមរយៈការឡាយផ្ទាល់ពីហ្វេសប៊ុកផេក WE Act Cambodia ។
សូមកុំភ្លេចចូលរួមតាមដានទាំងអស់គ្នា!
ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ អាចទំលាក់សំណួររបស់អ្នកក្នុងប្រអប់សារ WE Act Cambodia ។