(855)-17-222-330 caminfo@pactworld.org

ទិដ្ឋភាពទូទៅរបស់គម្រោងសហគ្រិននារីសកម្ម

គម្រោងសហគ្រិននារីសកម្ម (WE Act) គឺជាគម្រោងដែលដឹកនាំដោយអង្គការផេកកម្ពុជា ដោយធ្វើការគាំទ្រសហគ្រិនស្រី្តវ័យក្មេង ដើម្បីពង្រឹងជំនាញ បណ្តាញអាជីវកម្ម និងការចូលរួមជាមួយសមាគមន៍ពាក់ព័ន្ធជាច្រើន ដោយមានការគាំទ្រជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំប្រទេសកម្ពុជា (USAID) និងអនុវត្តដោយអង្គការផេកកម្ពុជា ក្នុងកិច្ចសហការណ៍ជាមួយក្រុមហ៊ុន និងអង្គការក្នុងស្រុកចម្រុះគ្នាជាច្រើន។ គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គឺកំពុងអនុវត្តដោយផ្តោតលើអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ដែលគ្រប់គ្រងដោយស្ត្រីវ័យក្មេងក្នុងទីប្រជុំនៃក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងទីប្រជុំក្រុងដែលនឹងត្រូវជ្រើសរើសពីរបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

សហគ្រិនភាព

សហគ្រិនស្រី្តវ័យក្មេងទទួលបាននូវចំណេះដឹង ឧបករណ៍ និងធនធានចាំបាច់ក្នុងការសម្រេចបាននូវភាពជោគជ័យក្នុងទីផ្សារ (ឬ កម្លាំងពលកម្ម)។

ការចូលរួមរបស់ពលរដ្ឋ

ប្រជាពលរដ្ឋកម្ពុជាជាពិសេសយុវជន ចូលរួមក្នុងវេទិការសន្ទនា ដោយការស្ថាបនា ជុំវិញបញ្ហាសិទ្ធិសេដ្ឋកិច្ចសង្គមទាំងឡាយដែលពាក់ព័ន្ធនឹងអាជីវកម្ម គ្រួសាររបស់ពួកគាត់ សហគមន៍ និងសង្គមជាតិ។ វានឹងផ្សារភ្ជាប់សំលេងដែលពោរពេញទៅដោយ
អត្ថន័យរបស់វេទិកាពហុស្ថាប័ន និងការគាំទ្រលើដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត។

វិធីសាស្រ្តរបស់យើង

ការផ្តល់សិទ្ធិអំណាច

ការផ្តល់សិទ្ធិអំណាចដល់ស្តី្រវ័យក្មេងគឺជាទិសដៅស្នូល នៃគម្រោងសហគ្រិននារីសកម្ម ដែលពាក់ព័ន្ធគ្រប់សកម្មភាពការងារទំាងអស់របស់យ៊ង ។ យើងជឿថាស្រី្តទាំងឡាយនឹងត្រូវបានផ្តល់នូវសិទ្ធិអំណាចនៅពេលដែលពួកគេទទួលបាននូវធនធាន ដែលភ្ជាប់ពួកគេនូវជម្រើសផ្សេងៗក្នុងជីវិតរបស់ពួកគេ ពួកគេមានភ្នាក់ងារផ្ទាល់ដើម្បីកំណត់គោលដៅពួកគេ និងធ្វើសកម្មភាពក្នុងការសម្រេចបាននូវគោលឌៅទាំំងនោះ ហើយពួកគេនឹងទទួលស្គាល់ជោគជ័យដែលផ្សារភ្ជាប់នឹងគោលដៅដែលពួកគេបានជ្រើសរើស។ នេះគឺជាគោលបំណងចម្បងរបស់គម្រោងសហគ្រិននារីសកម្ម។

ធនធាន៖ បង្កើនលទ្ធភាពរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងមានដូចជា ធនធានសម្ភារៈ ធនធានមនុស្ស និងធនធានសង្គម ដែលពួកគេអាចយកមកប្រើប្រាស់ ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន។ លទ្ធភាពទទួលបានធនធានសមស្រប គឺជាបុរេលក្ខខណ្ឌមួយនៃការផ្តល់សិទ្ធិអំណាច។ សម្រាប់សហគ្រិនស្ត្រីវ័យក្មេង ធនធានទំាងនេះអាចមានដូចជា ព័ត៌មាន ការកសាងជំនាញ ការទទួលបានហិរញ្ញប្បទាន មូលធនសង្គម និងទ្រព្យសម្បត្តិរូបវន្ត ដែលអាចធ្វើឲ្យសហគ្រាសរបស់ពួកគេទទួលបានប្រាក់ចំណេញ និងអាចដំណើរការបានឋិតថេរ។

សិទ្វិអំណាចក្នុងការសម្រេចចិត្ត គឺជាសមត្ថភាពរបស់ស្ត្រីក្នុងការកំណត់ពីជម្រើសនៃជីវិតដោយខ្លួនឯង និងធ្វើសកម្មភាពទៅតាមជម្រើសទាំងនោះ។ អំណាចផ្ទាល់ខ្លួន គឺជាដំណើរការផ្តល់សិទ្ធិអំណាច ហើយសម្រាប់សហគ្រិនស្ត្រីវ័យក្មេង សិទ្ធិអំណាចក្នុងការសម្រេចចិត្តរួមមាន សមត្ថភាពក្នុងការប្រើប្រាស់សម្លេងចូលរួម មានឥទ្ធិពល និងចុងក្រោយមានភាពជាម្ចាស់ការលើការសម្រេចចិត្តដែលមានឥទ្ធិពលលើឱកាសក្នុងជីវិតរបស់ពួកគេ។

សមិទ្ធផល៖ សំដៅលើលទ្ធផលដែលកើតចេញពីជម្រើស ឬអាចនិយាយម្យ៉ាងទៀតថា ជាការរស់នៅក្នុងជីវិតដែលមនុស្សម្នាក់ពេញចិត្តចង់រស់នៅ។ សម្រាប់សហគ្រិនស្ត្រីវ័យក្មេង ន័យនេះអាចជាការបង្កើនប្រាក់ចំណូល ឬត្រូវមានក្រុមគ្រួសារមួយដែលមានសុខភាពល្អ និងសុភមង្គលក្នុងជីវិត។

អ្វីដែលយើងធ្វើ

ដោយការផ្តល់ព័ត៌មានប្រកបដោយក្របខណ្ឌច្បាស់លាស់ វិធីសាស្រ្តនៃការគិតតាមបែបប្រព័ន្ធរួមនឹងលទ្ធផលពីការស្រាវជា្រវកន្លងមក លើសហគ្រិន អ្នកដឹកនាំយុវជន និងតួអង្គក្នុងប្រព័ន្ធសហគ្រិនជាច្រើននៅក្នុងកម្ពុជា យើងធ្វើសកម្មភាពសំខាន់ៗ ដើម្បីបើកបង្ហាញពីសក្តានុពលរបស់សហគ្រិនស្ត្រីវ័យក្មេង និងអ្នកដឹកនាំយុវជនទាំងឡាយក្នុងប្រទេសកម្ពុជា ដោយផ្តោតលើតំបន់ទាំំងប្រាំមួយ៖

១.បណ្តាញមុខជំនួញដែលងាយឆ្លើយតប៖

យើងនឹងអនុវត្តការងារក្នុងភាពជាដៃគូជាមួយបណ្តាញអាជីវកម្មដែលមានស្រាប់ ដើម្បីជួយដល់សហគ្រិនស្ត្រីវ័យក្មេងកសាងបណ្តាញផ្ទាល់ខ្លួន និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេប្រកបដោយស្ថិរភាព។ យើងនឹងផ្តោតលើបណ្តាញទាំងឡាយណាដែលបង្កលក្ខណៈងាយស្រួលដល់បរិយាកាស និងសេវាកម្មដល់ស្ត្រីអាចទទួលបានសិទ្ធិអំណាចក្នុងការសម្រេចចិត្ត ដើម្បីមានឥទ្ធិពលលើការធ្វើសេចក្តីសម្រេចចិត្ត ជាលក្ខណៈបណ្តាញ និងទទួលបានការបណ្តុះបណ្តាលរៀនសូត្រដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។

២.ការបណ្តុះបណ្តាលជំនាញធុរកិច្ច៖

យើងនឹងអនុវត្តការងារជាមួយអង្គការ  និងស្ថាប័នផ្សេងៗដែលផ្តល់ជំនួយបច្ចេកទេសឆើ្លយតបទៅនឹងតម្រូវការ និងកម្មវិធីបណ្តុះបណ្តាលអាជីវកម្មដែលមានលក្ខណៈទៀងទាត់ មានគុណភាព និងមាននិរន្តរភាពយូរអង្វែង សម្រាប់​សហគ្រិនស្ត្រីវ័យក្មេង។​ យើងចាប់អារម្មណ៍លើផ្នែកបច្ចេកទេស ដែលរួមមានការគាំទ្រលើការរៀបចំ ផែនការអាជីវកម្ម ប្រកបដោយគុណភាព ក៏ដូចជា “ជំនាញទន់” (soft skills) ដើម្បីឲ្យស្រ្តីវ័យក្មេងទទួលបានទំនុកចិត្តដែលខ្លួនត្រូវ ការជាចាំបាច់ដើម្បីបន្តសម្រេចឲ្យបាននូវអ្វីដែលពួកគេបានជ្រើសរើសសម្រាប់ ជីវិតរបស់ពួកគេ៕

៣.កាត់បន្ថយឧបសគ្គរារាំងក្នុងការទទួលបានដើមទុនសមស្រប៖

ធនធានហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជោគជ័យ
អាជីវកម្មនីមួយៗ ប៉ុន្តែលុះត្រាតែធនធាននោះជាធនធានសមស្របដែលងាយទទួលបាន និងត្រូវបានគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ​ និងក្នុងលក្ខណៈជាយុទ្ធសាស្ត្រ។​យើងនឹងអនុវត្តការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដែលកំពុងបង្កភាពងាយស្រួលដល់ សហគ្រិនឲ្យទទួលបានហិរញ្ញប្បទាន ស្របទៅតាមកាលៈទេសៈរបស់ពួកគេ។ យើងនឹងផ្តល់ការគាំទ្រដល់ស្ថាប័នដែលកំពុងរៀបចំផ្តល់ព័ត៌មានអំពីការផ្តល់ហិរញ្ញប្បទានក្នុងទម្រង់ងាយយល់ ក៏ដូចជាស្ថាប័នទំាងឡាយណាដែលជួយឲ្យស្ត្រីកាន់តែមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យពួកគេកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុផ្ទាល់ខ្លួន។

៤.ការចូលរួមតាក់តែងគោលនយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាល

យើងនឹងធ្វើការជាមួយស្ថាប័នទាំងតូចទាំងធំ ដែលចូលរួមពាក់ព័ន្ធជាមួយនឹងអ្នកតាក់តែងគោលនយោបាយ ដើម្បីកសាងនូវបរិយាកាសធុរកិច្ច ឲ្យកាន់តែមានភាពងាយស្រួល ពោលគឺស្ថាប័នដែលផ្តល់លទ្ធភាព និងលើកទឹកចិត្តឲ្យស្រ្តីវ័យក្មេង អាចសម្រេចគោលដៅរបស់ពួកគេបានដោយជោគជ័យ។ យើងនឹងគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលអាចជួយឲ្យរដ្ឋាភិបាល ដឹងពីចំណុចដែលខ្លួនអាចលើកកម្ពស់លើផ្នែកផ្តល់ព័ត៌មាន និងសេវាផ្សេងៗឲ្យកាន់តែមានភាពល្អប្រសើរ សម្រាប់ឆ្លើយតបចំពោះតម្រូវការរបស់សហគ្រិនស្ត្រីវ័យក្មេង។ ត្រង់ចំណុចនេះ យើងនឹងគាំទ្រដល់ភ្នាក់ងារផ្តល់សេវាផ្នែកច្បាប់ ដែលអាចធានាយ៉ាងណាឲ្យស្ត្រីយល់ដឹង និងស្របតាមបរិយាកាសផ្នែកច្បាប់ និងគតិយុត្តដែលមានលក្ខណៈស្មុគស្មាញ។

៥.វេទិកាចូលរួមដែលមានលក្ខណៈសមស្រប៖

យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលផ្តល់លទ្ធភាពឲ្យមានការចូលរួមសហការ ប្រកបដោយអត្ថន័យរវាងស្ត្រីវ័យក្មេង និងអ្នកធ្វើសេចក្តីសម្រេចចិត្ត សំខាន់ៗក្នុងជួររដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។ យើងដឹងថា ការធ្វើបែបនេះតម្រូវឲ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការងារបន្តិចបន្តួច ដូច្នេះយើងនឹងធ្វើការងារនេះជាលក្ខណៈវេទិកា និងយន្តការបែបសម័យនិយម យើងនឹងគាំទ្រដល់តួអង្គជាយុវជនសកម្ម (civic-leaders) ដែលកំពុងរៀបចំបង្កើតនូវវិធីសាស្រ្តបែបស្ថាបនា ដើម្បីនាំឲ្យមានការផ្លាស់ប្តូរ តាមរយៈការទាមទារការកៀងគរការគាំទ្រមតិ (advocacy) ទៅតាមបញ្ហាដែលកើតមាន។

៦.ការផ្លាស់ប្តូរនិយាមសង្គម៖

គោលការណ៍សំខាន់របស់យើងដែលកំពុងអនុវត្ត គឺការទទួលស្គាល់ថាស្រី្តវ័ក្មេងនៅកម្ពុជា កំពុងរស់នៅ ធ្វើការ និងមានក្តីសុបិននៅក្នុងសង្គមមួយដែលជាប់ដោយនិយាម និងការរំពឹងទុកពីក្រុមគ្រួសារ ដែលជាកត្តាដាក់កំហិតមិនឲ្យពួកគេអាចជ្រើសរើសរកវិថីជីវិតពិតប្រាកដ។ យើងនឹងខិតខំព្យាយាឆ្លើយតបចំពោះនិយាមសង្គមដ៏តឹងតែងបែបនេះតាមដែលអាចធ្វើទៅបាន។ សកម្មភាពឆ្លើយតបទាំងនេះរួមមានការជំរុញឲ្យក្រុមគ្រួសារផ្តល់ការគាំទ្រដល់ពួកគាត់និងការបង្ហាញឲ្យឃើញពីភាពជាគំរូក្នុងផ្លូវវិជ្ជមានដែលស្ត្រីអាចរៀនសូត្រតាម និងទទួលបានការលើកទឹកចិត្ត។

ស្វែងរក ឱកាសដើម្បីក្លាយជាដៃគូអនុវត្តរបស់គម្រោងសហគ្រិនារីសកម្ម។

សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ជាមួយនូវសំណួរ ឬជាយោបល់អំពីភាពជាដៃគូ ឬកិច្ចសហការជាមួយគម្រោងសហគ្រិននារីសកម្ម។

ក្រុមការងាររបស់គម្រោងសហគ្រិននារីសកម្ម

យើងគឺជាក្រុមនៃអ្នកដោះស្រាយរាល់បញ្ហា ដែលជំរុញដោយចំណង់ចំណូលចិត្តរបស់យើង ក្នុងការជួយគាំទ្រប្រជាជនកម្ពុជា ឈានដល់សក្តានុពលពេញលេញ។ ជារួម យើងនាំមកនូវបទពិសោធន៍ និងជំនាញដ៏ទូលំទូលាយ ដែលត្រូវបានកសាងជាច្រើនឆ្នាំ និងលើសពីនេះសម្រាប់ការងារក្នុងប្រទេសកម្ពុជា។

លោកស្រី សាប៊ីន យ៉ៅគ្គឹស

លោកស្រី សាប៊ីន យ៉ៅគ្គឹស

ប្រធានគម្រោង និងនាយិកាប្រចាំប្រទេស

លោកស្រី ប៉េង ឡូឌី

លោកស្រី ប៉េង ឡូឌី

អនុប្រធានគម្រោង

លោក ខេង ឃុននី

លោក ខេង ឃុននី

នាយកផ្នែក ហិរញ្ញវត្ថុ និងប្រតិបត្តិការ

លោក ហ្សាក់ សេនធើរ

លោក ហ្សាក់ សេនធើរ

ទីប្រឹក្សាបចេ្ចកទេសគម្រោង

កញ្ញា លឹម ដាលីស

កញ្ញា លឹម ដាលីស

ប្រធាន CDA

លោកស្រី បឿង ឆក

លោកស្រី បឿង ឆក

ប្រធានផ្នែកត្រួតពិនិត្យ វាយតម្លៃ

លោក សាន ម៉ុស

លោក សាន ម៉ុស

ប្រធានផ្នែកសហគ្រិនភាព

លោកស្រី សែម ស្រីតូច

លោកស្រី សែម ស្រីតូច

ប្រធានផ្នែកបណ្តាញធុរកិច្ច

លោក ខៀវ វុទ្ធួន

លោក ខៀវ វុទ្ធួន

ប្រធានផ្នែក Civic Engagement

លោក លី ប៉ូលីន

លោក លី ប៉ូលីន

ប្រធានមូលនិធិជំនួយ

លោកស្រី យ៉ាង ណានី

លោកស្រី យ៉ាង ណានី

ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ

លោក ទ្រី ឡេង

លោក ទ្រី ឡេង

ប្រធានផ្នែកទំនាក់ទំនង

លោកស្រី ទុំ សុធារី

លោកស្រី ទុំ សុធារី

ប្រធាន Youth Engagement

Subscribe To Our Newsletter

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!